ចក្ខុវិស័យនៃមូលនិធិអភិវឌ្ឍន៍សហគ្រិនភាព
គឺដើម្បីក្លាយជាថ្នាលជាតិសម្រាប់ការលើកកម្ពស់គ្រប់សកម្មភាពរបស់វិស័យសហគ្រិនភាព។
គោលបំណងនៃមូលនិធិអភិវឌ្ឍន៍សហគ្រិនភាព
គឺដើម្បីផ្តល់សហថាមពលគាំទ្រដល់ភាគីពាក់ព័ន្ធ និងកសាងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពប្រកបដោយភាពរស់រវើកនៅកម្ពុជា។
អ្វីដែលយើងធ្វើ?
គាំទ្រ និងលើកកម្ពស់ភាពជាសហគ្រិនប្រកបដោយថាមពល
ពិពិធកម្មសេដ្ឋកិច្ច និងការបង្កើតថ្មី
ការបង្កើតការងារ
អត្ថបទ
បណ្តុះ ឬបង្កើនសហគ្រិនភាព៖ មូលនិធិអភិវឌ្ឍន៍សហគ្រិនភាពចែករំលែកបទពិសោធន៍ ក៏ដូចជាទទួលយកនូវគំនិតច្នៃប្រឌិត ដើម្បីបង្កើតនូវអ្វីដែលថ្មីជាប្រយោជន៍ក្នុងសង្កមជាតិ និងតម្រូវការតាមរយៈនវានុវត្តន៍។
អំពីខ្លឹមសារឌីជីថល
ការលើកកម្ពស់ និងចងក្រងខ្លឹមសារឌីជីថលដែលពាក់ព័ន្ធទៅនឹងប្រព័ន្ធអេកូឡូស៊ី ក៏ដូចជាការអភិវឌ្ឍន៍ធុរកិច្ចថ្មីដើម្បីជាការចែករំលែក និងឲ្យលោកអ្នកអាចទាញយកទៅប្រើប្រាស់បានយ៉ាងងាយស្រួល។
ព្រឹត្តិការណ៍សហគមន៍
ដើម្បីផ្សាភ្ជាប់ភាគីពាក់ព័ន្ធ និងបង្កើនកិច្ចសហការតាមរយៈព្រឹត្តិការណ៍សហគមន៍នានាឲ្យកាន់តែមានភាពទូលំទូលាយនៅក្នុងស្រុកបន្ថែមទៀត។
ស្វែងយល់បន្ថែមដៃគូក្នុងតំបន់ និងសកល
ការសហការគឺជាគន្លឹះនៃភាពជោគជ័យ។ ដូច្នេះហើយយើងជឿកជាក់ថា ដៃគូក្នុងតំបន់ និង សកលមានការយោគយល់គ្នា ក្នុងការបង្កើតកិច្ចសហប្រតិបត្តិការរួមសម្រាប់ជាផលប្រយោជន៍ ដើម្បីសម្រួលដល់ការអភិវឌ្ឍន៍ និងពន្លឿនធុរកិច្ចថ្មីនៅកម្ពុជា។