អត្ថបទ
បណ្តុះ ឬបង្កើនសហគ្រិនភាព៖ មូលនិធិអភិវឌ្ឍន៍សហគ្រិនភាពចែករំលែកបទពិសោធន៍ ក៏ដូចជាទទួលយកនូវគំនិតច្នៃប្រឌិត ដើម្បីបង្កើតនូវអ្វីដែលថ្មីជាប្រយោជន៍ក្នុងសង្កមជាតិ និងតម្រូវការតាមរយៈនវានុវត្តន៍។
09-07-2025 09:05 AM
តើអ្វីទៅជាផលប័ត្រអាជីវកម្ម? | What Is a Business Portfolio?

[English Below]

📄 តើអ្វីទៅជាផលប័ត្រអាជីវកម្ម?

ផលប័ត្រអាជីវកម្ម គឺជាការដាក់បង្ហាញនូវអ្វីដែលក្រុមហ៊ុនរបស់អ្នកផ្តល់ជូន រួមមានដូចជា ផលិតផល សេវាកម្ម សមិទ្ធផល និង គោលដៅទៅថ្ងៃអនាគត។ ឧបករណ៍នេះ នឹងជួយបង្កើតទំនុកចិត្តជាមួយអតិថិជន ទាក់ទាញវិនិយោគិន និងបង្កើតឱកាសថ្មីៗ សម្រាប់អាជីវកម្មអ្នក។ ផលប័ត្រអាជីវកម្មរឹងមាំ អាចរំលេចពីតម្លៃ ចក្ខុវិស័យ និងសក្តានុពលរបស់អាជីវកម្ម ក៏ដូចជាជំរុញកំណើន និងភាពជោគជ័យសម្រាប់អាជីវកម្មអ្នក។

ដើម្បីធ្វើឱ្យផលប័ត្រអាជីវកម្មរបស់អ្នកមានភាពលេចធ្លោ អ្នកអាចពិចារណាដាក់បញ្ចូល៖

📌 ឧទាហរណ៍ជាក់ស្តែងនៃការងាររបស់អ្នក ដូចជាករណីសិក្សា ឬរឿងរ៉ាវជោគជ័យ ដើម្បីបង្ហាញពីសមិទ្ធផលនៃអាជីវកម្មរបស់អ្នក។ 

📌 ពាក្យពេចន៍ពីអតិថិជនអំពីអាជីវកម្មរបស់អ្នក ដើម្បីកសាងទំនុកចិត្ត។ 

📌 ការរចនាព័ត៌មានសាមញ្ញ ប៉ុន្តែមានភាពទាក់ទាញ ដើម្បីរក្សាចំណាប់អារម្មណ៍របស់។ 

📌 ការកើនឡើងនៃការលក់ ឬពានរង្វាន់ ដើម្បីបញ្ជាក់ពីភាពជោគជ័យរបស់អាជីវកម្មអ្នក។

__________

📄 What Is a Business Portfolio?

A business portfolio is a clear, organized showcase of your company’s offerings, including  products, services, achievements, and future goals. This tool helps build customer trust, attract investors, and open new opportunities for your business. A strong portfolio highlights your value, vision, and potential while driving growth and success for your business.

To make your portfolio stand out, you may consider to include:

📌 Real examples of your work, like case studies or success stories, to show what your business's achievements. 

📌 Testimonials from clients about your business to build trust. 

📌 Simple but eye-catching infographics, to keep people interested. 

📌 Sales growth or awards, to prove success of your business.

🌐 បណ្តាញប្រព័ន្ធផ្សព្វផ្សាយសង្គម/ Social Media Networks: https://edf.gov.kh/social-media