[English Below]
📈 ស្វែងយល់ពីប្រភេទនៃរបាយការណ៍ហិរញ្ញវត្ថុ មិនថាអ្នកកំពុងដំណើរការធុរកិច្ចថ្មី ឬសហគ្រាសធុនតូច និងមធ្យមនោះទេ ការយល់ដឹងអំពីរបាយការណ៍ហិរញ្ញវត្ថុ ៣ ប្រភេទគឺមានសារៈសំខាន់។ របាយការណ៍ហិរញ្ញវត្ថុ ជួយឱ្យអ្នកយល់ពីស្ថានភាពហិរញ្ញវត្ថុ ដើម្បីធ្វើការ សម្រេចចិត្ដឱ្យបានល្អ និងអភិវឌ្ឍអាជីវកម្មដោយមានជំនឿចិត្ត។
💰 របាយការណ៍ប្រាក់ចំណូល៖ បង្ហាញចំណូល និងចំណាយរបស់អ្នកក្នុងរយៈពេលកំណត់ណាមួយ។ របាយការណ៍ប្រាក់ចំណូល ជួយអ្នកឱ្យដឹងថាអាជីវកម្មរបស់អ្នក កំពុងទទួលបានប្រាក់ចំណេញ ឬខាតបង់ប្រាក់។ អ្នកអាចប្រើរបាយការណ៍ប្រាក់ចំណូល ដើម្បីតាមដានការអនុវត្តសកម្មភាព និងគ្រប់គ្រងការចំណាយក្នុងអាជីវកម្ម។
💰តារាងតុល្យការ៖ បង្ហាញពីអ្វីដែលអាជីវកម្មរបស់អ្នកមាន (ទ្រព្យសកម្ម) និងអ្វីដែលអាជីវកម្មរបស់អ្នកកំពុងជំពាក់ (បំណុល)។ តារាងតុល្យការ ផ្តល់នូវកំណត់ត្រា នៃស្ថានភាពហិរញ្ញវត្ថុរបស់អ្នក នៅចំណុចជាក់លាក់ណាមួយ។ តារាងតុល្យការ ជួយអ្នកឱ្យយល់ពីភាពខ្លាំង និងស្ថិរភាពនៃអាជីវកម្មរបស់អ្នក។
💰 របាយការណ៍លំហូរសាច់ប្រាក់៖ បង្ហាញពីការកើនឡើង ឬការថយចុះសាច់ប្រាក់ក្នុងអាជីវកម្មរបស់អ្នក។ របាយការណ៍លំហូរសាច់ប្រាក់ ជួយអ្នកក្នុងការគ្រប់គ្រងសាច់ប្រាក់ និងរៀបចំផែនការសម្រាប់ការចំណាយនាពេលអនាគត និងមានសារៈសំខាន់ក្នុងការរក្សាអាជីវកម្មរបស់អ្នកឱ្យដំណើរការដោយរលូន។
📈 Understanding the types of Financial Statements Whether you're running a startup or a SMEs, understanding these three basic financial reports is key. They give you the insights you need to make smart decisions and grow with confidence.
💰 Income Statement: Shows your income and expenses over a period. It helps you see if your business is making a profit or losing money. You can use it to track performance and control costs in your business.
💰 Balance Sheet: Shows what your business owns (assets) and what it owes (liabilities). It gives a snapshot of your financial position at a specific point in time. This helps you understand your business’s strength and stability.
💰 Cash Flow Statement: Shows how money moves in and out of your business. It helps you manage your cash, and plan for future expenses and it’s important for keeping your business running smoothly.
🌐 បណ្តាញប្រព័ន្ធផ្សព្វផ្សាយសង្គម/ Social media Networks: https://edf.gov.kh/social-media