អត្ថបទ
បណ្តុះ ឬបង្កើនសហគ្រិនភាព៖ មូលនិធិអភិវឌ្ឍន៍សហគ្រិនភាពចែករំលែកបទពិសោធន៍ ក៏ដូចជាទទួលយកនូវគំនិតច្នៃប្រឌិត ដើម្បីបង្កើតនូវអ្វីដែលថ្មីជាប្រយោជន៍ក្នុងសង្កមជាតិ និងតម្រូវការតាមរយៈនវានុវត្តន៍។
16-07-2025 11:51 AM
របៀបធ្វើពិពិធកម្ម ដើម្បីបង្កើនភាពខ្លាំងនៃអាជីវកម្មរបស់អ្នក | How to diversify to increase the strength of your business

[English Below]

🎯 របៀបធ្វើពិពិធកម្ម ដើម្បីបង្កើនភាពខ្លាំងនៃអាជីវកម្មរបស់អ្នកការធ្វើពិពិធកម្ម ដើម្បីបង្កើនភាពខ្លាំងនៃអាជីវកម្មរបស់អ្នក មានន័យថាការពង្រីក និងពង្រឹងសមត្ថភាពនៃអាជីវកម្ម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចរន្តប្រាក់ចំណូល ផលិតផល សំណុំជំនាញ ឬទីផ្សារតែមួយ។ វាធ្វើឱ្យអាជីវកម្មរបស់អ្នកមានភាពធន់នឹងការផ្លាស់ប្តូរ និងបើកឱកាសរីកចម្រើនថ្មី។

១. ស្វែងយល់អំពីចំណុចល្អរបស់អ្នកមុនពេលអ្នកផ្លាស់ប្តូរអ្វីមួយ អ្នកត្រូវដឹងពីចំណុចខ្លាំងរបស់អ្នកជាមុនសិន។ តើអាជីវកម្មរបស់អ្នកដំណើរការល្អទេ? តើអតិថិជនរបស់អ្នកពេញចិត្តនឹងសេវាកម្មរបស់អ្នកទេ?

២. ផ្តល់ជូនផលិតផល ឬសេវាកម្មថ្មីអ្នកអាចពង្រីកអាជីវកម្មបន្ថែម ដោយផ្តល់ជូនផលិតផល ឬសេវាកម្មថ្មី តែសមស្របនឹងអ្វីដែលអ្នកបានធ្វើរួចហើយ។

៣. ស្វែងរកអតិថិជន ឬទីផ្សារថ្មីព្យាយាមស្វែងរកអតិថិជនថ្មីដែលអាចគាំទ្រផលិតផល ឬសេវាកម្មរបស់អ្នក។ ក្នុងន័យនេះ​ អ្នកអាចផ្សព្វផ្សាយទៅ​កាន់​អតិថិជនដែលមានអាយុ​ផ្សេង​គ្នា ផ្លាស់​ទៅ​ទីតាំង​ថ្មី ឬ​លក់​តាម​បណ្តាញប្រព័ន្ធផ្សព្វផ្សាយសង្គម។

៤. រៀនសម្របខ្លួនពិភពលោកតែងតែមានការផ្លាស់ប្តូរ។ និន្នាការថ្មី បច្ចេកវិទ្យាថ្មី ឬតម្រូវការរបស់អតិថិជនអាចផ្លាស់ប្តូរបានគ្រប់ពេលវេលា។ ព្យាយាមរៀនសម្របខ្លួនជានិច្ច រៀនមើលពីអាជីវកម្មផ្សេងទៀត ស្តាប់អតិថិជនរបស់អ្នក និងបណ្តុះបណ្តាលក្រុមការងាររបស់អ្នក។

_________________

🎯 How to diversify to increase the strength of your business Diversifying to increase your business strengths means expanding and reinforcing the capabilities of your business to reduce reliance on a single revenue stream, product, skill set, or market. It makes your business more resilient to changes and opens new opportunities.

1. Find out What Your Strengths Are Before you change anything, you need to know your strengths first. Is your business doing well? Are your customers satisfied with your service?

2. Offer New Products or Services You can expand your business further by offering new products or services that are compatible with what you already do​ now.

3. Find New Customers or Markets Try to find new customers who can support your product or service. In this sense, you can advertise to customers of different ages, move to new locations, or sell through social media networks.

4. Learn to Adapt The world is always changing. New trends, new technologies, or customer needs can change at any time. Try to always learn to adapt, learn from other businesses, listen to your customers, and train your team.

🌐 បណ្តាញប្រព័ន្ធផ្សព្វផ្សាយសង្គម/ Social media networks: https://edf.gov.kh/social-media