[English Below]
🗣️ វិនិយោគិនភាគច្រើនមិនមានពេលគ្រប់គ្រាន់ក្នុងការសង្កេតមើលបទបង្ហាញអាជីវកម្មរបស់អ្នកបានទាំងស្រុងនេះទេ។ ខាងក្រោមនេះ គឺជាចំណុចគន្លឹះ ដែលអាចធ្វើឱ្យបទបង្ហាញអាជីវកម្មរបស់អ្នក អាចទទួលបានចំណាប់អារម្មណ៍ពីវិនិយោគិន។
🪝 ត្រូវបង្ហាញថាអ្នកមានចំណោទបញ្ហា និងដំណោះស្រាយច្បាស់លាស់អ្នកត្រូវបង្ហាញឱ្យច្បាស់ថា តើអាជីវកម្មវរបស់អ្នកកំពុងដោះស្រាយបញ្ហាអ្វី? ហើយហេតុអ្វីបានជាបញ្ហានោះសំខាន់? បន្ទាប់មក អ្នកត្រូវបង្ហាញថា ដំណោះស្រាយរបស់អាជីវកម្មអ្នក ពិតជាមានភាពខុសគ្នាពីអាជីវកម្មដទៃ នឹងអាចដោះស្រាយបញ្ហាបានយ៉ាងមានប្រសិទ្ធភាព។
🪝 ត្រូវបង្ហាញថាអាជីវកម្មអ្នកមានឱកាសក្នុងទីផ្សារបង្ហាញថាទីផ្សារដែលអ្នកចង់ប្រឡូកចូលមានឱកាសច្រើន មិនថាក្នុង ឬក្រៅប្រទេស គឺអ្នកអាចមានឱកាសពង្រីកអាជីវកម្មបាន។ វិនិយោគិនចង់ដឹងថា បើគេវិនិយោគលើអាជីវកម្មរបស់អ្នកក្នុងថ្ងៃនេះ អ្នកអាចមានសមត្ថភាព ធ្វើឱ្យអាជីវកម្មនេះរីកលូតលាស់បានយ៉ាងដូចម្តេចខ្លះ។
🪝 ត្រូវបង្ហាញថាអាជីវកម្មអ្នកមានស្ថិរភាពនៃការរីកចម្រើនវិនិយោគិនចង់ឃើញថាគម្រោងការរបស់អ្នកមិនមែនគ្រាន់តែជាគំនិតនេះទេ។ បើអ្នកមាន អតិថិជនដែលគាំទ្រផលិតផលអ្នក, ឬតារាងចំណូល ចំណាយក្នុងអាជីវកម្ម អ្នកគួរតែដាក់បង្ហាញឱ្យវិនិយោគិនបានឃើញ។ បើមិនទាន់មានទេ អ្នកអាចបង្ហាញអំពីការសាកល្បងទីផ្សារ ឬការឆ្លើយតបពីអ្នកប្រើប្រាស់ដំបូងបាន។
_________________
🗣️ Most investors don't have enough time to fully observe your business presentation. Here are some key points that can make your business presentation more interesting for investors.
🪝 Show that you have a clear problem and solution You need to clearly state what problem your business is solving? And why is that problem important? Then, you need to show that your business solution is truly different from other businesses and can effectively solve the problem.
🪝 Show that your business has a market opportunity Show that the market you want to enter has many opportunities, whether domestically or internationally, and that you have the opportunity to expand your business. Investors want to know if they were to invest in your business today, how capable you are of making it grow.
🪝 Show that your business is growing steadily Investors want to see that your project is more than just an idea. If you have customers who support your product, or a business revenue and expense report, you should show them. If you don't have one, you can show them about market testing or early user feedback.
🌐 បណ្តាញប្រព័ន្ធផ្សព្វផ្សាយសង្គម/ Social media networks: https://edf.gov.kh/social-media