អត្ថបទ
បណ្តុះ ឬបង្កើនសហគ្រិនភាព៖ មូលនិធិអភិវឌ្ឍន៍សហគ្រិនភាពចែករំលែកបទពិសោធន៍ ក៏ដូចជាទទួលយកនូវគំនិតច្នៃប្រឌិត ដើម្បីបង្កើតនូវអ្វីដែលថ្មីជាប្រយោជន៍ក្នុងសង្កមជាតិ និងតម្រូវការតាមរយៈនវានុវត្តន៍។
24-07-2025 08:36 AM
បញ្ហាប្រឈមទាំង ៣ ដែលអាចកើតឡើងក្នុងប្រតិបត្តិការអាជីវកម្ម | entrepreneur should note these 3 main problems that can occur in business operation

[English Below]

ជាទូទៅ នៅពេលដំណើរការអាជីវកម្ម មិនថាតូច ឬធំ សហគ្រិនមិនអាចគេចផុតពីបញ្ហាដែលកើតឡើងនោះទេ។ទោះបីជាយ៉ាងណាក៏ដោយ សហគ្រិនគ្រប់រូបគួរតែកត់សម្គាល់នូវបញ្ហាប្រឈមទាំង ៣ ដែលអាចកើតឡើងក្នុងប្រតិបត្តិការអាជីវកម្មដូចជា៖

💰 ហានិភ័យផ្នែកហិរញ្ញវត្ថុ៖ រំហូរសាច់ប្រាក់ទាបនៅក្នុងអាជីវកម្ម កង្វះការគាំទ្រពីអតិថិជន ឬការទូទាត់មិនទៀងទាត់ គឺជាហានិភ័យដ៏សំខាន់សម្រាប់អាជីវកម្ម។⚙️ហានិភ័យផ្នែកប្រតិបត្តិការ៖ ការខូចខាតម៉ាស៊ីន ច្រវ៉ាក់ផលិតកម្មមានការរអាក់រអួល ឬមិនមានបុគ្គលិកគ្រប់គ្រាន់ ក៏អាចជាបញ្ហាចម្បងមួយ ដែលសហគ្រិនជួបប្រទះ។🛒 ហានិភ័យផ្នែកទីផ្សារ៖ ការមានផលិតផលប៉ុន្តែមិនមានអ្នកទិញ ការមានដៃគូប្រកួតប្រជែងច្រើន និងការកំណត់តម្លៃផលិតផលមិនត្រឹមត្រូវ សុទ្ធតែនាំមកនូវហានិភ័យដល់អាជីវកម្ម។

_______________

Generally, during business operations, whether small or large, entrepreneurs cannot escape the problems that arise. However, every entrepreneur should note these 3 main problems that can occur in business operation:

💰 Financial risks: Low cash flow in the business, lack of support from customers, or irregular payments are all significant risks for the business.⚙️Operational risks: Machine damage, production line disruptions, or insufficient staff can also be major problems that entrepreneurs face.🛒 Market risks: Having products but no buyers, facing many competitive partners, and incorrect product pricing all pose risks to the business.

🌐 បណ្តាញប្រព័ន្ធផ្សព្វផ្សាយសង្គម/ Social Media Networks: https://edf.gov.kh/social-media See less