អត្ថបទ
បណ្តុះ ឬបង្កើនសហគ្រិនភាព៖ មូលនិធិអភិវឌ្ឍន៍សហគ្រិនភាពចែករំលែកបទពិសោធន៍ ក៏ដូចជាទទួលយកនូវគំនិតច្នៃប្រឌិត ដើម្បីបង្កើតនូវអ្វីដែលថ្មីជាប្រយោជន៍ក្នុងសង្កមជាតិ និងតម្រូវការតាមរយៈនវានុវត្តន៍។
24-07-2025 08:38 AM
៣ ចំណុច ដើម្បីត្រៀមខ្លួនបត់បែនទៅតាមទីផ្សារថ្មី | 3 points to be ready to adapt to new markets

[English Below]

ពីមួយថ្ងៃទៅមួយថ្ងៃ តម្រូវការរបស់អតិថិជនប្រែប្រួលទៅតាមបរិបទសង្គម និងតម្រូវការប្រចាំថ្ងៃ ដែលជាហេតុធ្វើឱ្យសហគ្រិនគួរត្រៀមខ្លួនជានិច្ច ដើម្បីសម្របទៅតាមទីផ្សារថ្មី។

📊 តាមដានទីផ្សារ ២៤/៧ តម្រូវការរបស់អតិថិជន មិនមានស្ថិរភាពនោះទេ ដូច្នេះសហគ្រិនគប្បីធ្វើការតាមដានរាល់សកម្មភាពរបស់អតិថិជន ព្រោះការប្រែប្រួលក្នុងទីផ្សារ តែងតែចាប់ផ្ដើមពីផលិតផលមួយ ដែលទទួលបានទំនុកចិត្តពីអតិថិជន។

🔍 រៀនពីដៃគូប្រកួតប្រជែង ដៃគូប្រកួតប្រជែងមិនប្រាកដថាអាក្រក់ទាំងអស់នោះទេ ដោយសារពេលខ្លះការលក់ដូររបស់គេពិតជាមានចំណុចខ្លាំងជាងយើងមែន។ ហេតុនេះហើយ យើងគួរតែរៀនពីចំណុចខ្សោយ និងចំណុចខ្លាំងរបស់ពួកគេ ដើម្បីយកមកអភិវឌ្ឍអាជីវកម្មរបស់យើង។

💰 សន្សំ និងកាត់បន្ថយចំណាយ ទីផ្សារអាចឡើង ឬចុះទៅតាមតម្រូវការរបស់អតិថិជន ប៉ុន្តែគណនីសន្សំរបស់អាជីវកម្មមិនគួរថយចុះឡើយ។ អ្នកត្រូវតែមានកញ្ចប់ថវិកាមួយ សម្រាប់ទុកបម្រុងពេលមានហានិភ័យ និងកាត់បន្ថយការចំណាយ ដែលមិនចាំបាច់នៅក្នុងអាជីវកម្ម។

________________

From day to day, the needs of customers are different according to the social context as well as the daily needs, which is why business owners should always be prepared to adapt to new markets.

📊 Monitor the market 24/7 Customers' needs are not stable, so business entrepreneurs should monitor all buyer activities, as market changes can often begin with a product that gains customer trust.

🔍 Learn from competitors Competitors are not necessarily all bad, because sometimes their sales are stronger than ours. Therefore, we should learn from their weaknesses and strengths to develop our business.

💰 Save and reduce expenses The market may go up or down according to customer needs, but a business's savings account should never decrease. You must have a budget to reserve for any risk and reduce unnecessary expenses in the business.

🌐 បណ្តាញប្រព័ន្ធផ្សព្វផ្សាយសង្គម/ Social Media Networks: https://edf.gov.kh/social-media See less