[English Below]
👍 ការទទួលបានមូលនិធិវិនិយោគ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ប៉ុន្តែការរក្សាទំនាក់ទំនងល្អក្រោយការព្រមព្រៀងវិនិយោគ ក៏មានសារៈសំខាន់ដូចគ្នា។ ការរក្សាទំនាក់ទំនងល្អក្រោយការវិនិយោគ អាចនាំឱ្យអ្នកទទួលបាននូវការគាំទ្រជាបន្តបន្ទាប់ និងឱកាសអាជីវកម្មថ្មី។ ខាងក្រោមនេះជាវិធីដ៏មានប្រសិទ្ធភាពចំនួន ៣ ដើម្បីរក្សាទំនាក់ទំនងឱ្យរឹងមាំ៖
📄 ត្រូវផ្ញើរបាយការណ៍ជាប្រចាំ៖ ផ្តល់ព័ត៌មានអំពីវឌ្ឍនភាពរបស់ក្រុមហ៊ុន ដូចជា សូចនាករ, ចំនួនអតិថិជន, និងប្រាក់ចំណូល ព្រោះព័ត៌មានទាំងអស់នេះ អាចផ្ដល់ជាជំនួយឱ្យវិនិយោគិន បានយល់ពីការរីកចម្រើនរបស់ក្រុមហ៊ុន។
💬 ត្រូវមានភាពស្មោះត្រង់ និងមានតម្លាភាព៖ ចែករំលែកព័ត៌មានទាំងភាពជោគជ័យ និងបញ្ហាដែលកំពុងប្រឈម។ ចំណុចនេះអាចជាបង្ហាញភាពជាអ្នកដឹកនាំ ដែលមានទំនួលខុសត្រូវ និងបង្កើនការគាំទ្រពីវិនិយោគិន។
📈 ត្រូវប្រើបណ្តាញវិនិយោគិន៖ ស្នើសុំឱ្យធ្វើការណែនាំទៅកាន់ដៃគូអាជីវកម្ម ឬអតិថិជន ដែលមានសក្កានុពល។ ចំណុចនេះជាជំហានជួយឱ្យទទួលបានឱកាសថ្មី និងការរីកចម្រើនបន្ដទៅមុខ។
_______________
👍 Getting funded is a big milestone, but keeping investors engaged after the deal is just as important. Strong post-investment relationships can lead to continued support and open doors to new business opportunities. Here are 3 effective ways to keep the relation strong:
📄 Send regular reports: Provide information about the company's progress, such as indicators, number of customers, and revenue, as all this information can help investors understand the company's growth.
💬 Be honest and transparent: Share information about both successes and challenges. This can be a demonstration of responsible leadership and increase investor support.
📈 Use investor networks: Ask for introductions to potential partners or customers. This can open doors to new growth opportunities.
🌐 បណ្តាញប្រព័ន្ធផ្សព្វផ្សាយសង្គម/ Social media networks: https://edf.gov.kh/social-media See less