អត្ថបទ
បណ្តុះ ឬបង្កើនសហគ្រិនភាព៖ មូលនិធិអភិវឌ្ឍន៍សហគ្រិនភាពចែករំលែកបទពិសោធន៍ ក៏ដូចជាទទួលយកនូវគំនិតច្នៃប្រឌិត ដើម្បីបង្កើតនូវអ្វីដែលថ្មីជាប្រយោជន៍ក្នុងសង្កមជាតិ និងតម្រូវការតាមរយៈនវានុវត្តន៍។
24-07-2025 08:41 AM
ត្រៀមបីចំណុចនេះ ដើម្បីជួយឱ្យការធ្វើ បទបង្ហាញបានល្អប្រសើរជាងមុន | Every entrepreneur should prepare these three points to help make a better pitch

[English Below]

💬 ការរៀបចំបទបង្ហាញអាជីវកម្មល្អមួយ គឺជាចំណុចដែលសហគ្រិនគួរតែកត់សម្គាល់ ប៉ុន្តែការត្រៀមខ្លួនក្នុងការធ្វើបទបង្ហាញទៅកាន់វិនិយោគិន ឬដៃគូអាជីវកម្មដទៃ ក៏ជាផ្នែកមួយដ៏ធំ ក្នុងការបង្កើនឱកាសវិនិយោគដល់អាជីវកម្មរបស់អ្នកផងដែរ។ ហេតុនេះសហគ្រិនគ្រប់រូបគួរតែត្រៀមលើបីចំណុចនេះ ដើម្បីជួយឱ្យការធ្វើ បទបង្ហាញបានល្អប្រសើរជាងមុន៖

🟨 ហ្វឹកហាត់ក្នុងការបញ្ចេញមតិ៖ ពេលធ្វើបទបង្ហាញអាជីវកម្ម អ្នកគួរបង្ហាញពីអ្វីដែលអាជីវកម្មរបស់អ្នកអាចដោះស្រាយបាន ហើយជាតម្រូវការចាំបាច់នៅក្នុងទីផ្សារសព្វថ្ងៃ។

🟨 ហ្វឹកហាត់ភាសាកាយវិការ៖ ពេលឈរដងខ្លួនឱ្យត្រង់ ត្រូវចេះប្រើក្រសែភ្នែកដោយមានទំនុកចិត្ត ជៀសវាងការឈរធ្មឹងមួយកន្លែង មិនរស់រវើក បណ្ដាលឱ្យអ្នកស្ដាប់ភ័យខ្លាច ឬធុញទ្រាន់។

🟨 ហ្វឹកហាត់ការនិយាយ៖ កុំនិយាយលឿន ឬយឺតពេក ត្រូវចេះលើកដាក់សំឡេងទៅតាមស្ថានភាព។

_________

💬 Preparing a good business presentation is something that every entrepreneur should take note of, but being prepared to present to investors or other business partners is also a big part of increasing the chances of investing in your business. Therefore, every entrepreneur should prepare these three points to help make a better pitch:

🟨 Practice presentation skills: When giving a business pitch, you should demonstrate what your business can solve and is needed in today's market.

🟨 Practice body language: When standing straight, be sure to use your eyes confidently, avoid standing still, not moving, causing the listener to be afraid or bored.

🟨 Practice speaking: Don't speak too fast or too slow and be able to adjust your voice according to the situation.


🌐 បណ្តាញប្រព័ន្ធផ្សព្វផ្សាយសង្គម/ Social Media Networks: https://edf.gov.kh/social-media