អត្ថបទ
បណ្តុះ ឬបង្កើនសហគ្រិនភាព៖ មូលនិធិអភិវឌ្ឍន៍សហគ្រិនភាពចែករំលែកបទពិសោធន៍ ក៏ដូចជាទទួលយកនូវគំនិតច្នៃប្រឌិត ដើម្បីបង្កើតនូវអ្វីដែលថ្មីជាប្រយោជន៍ក្នុងសង្កមជាតិ និងតម្រូវការតាមរយៈនវានុវត្តន៍។
08-08-2025 03:38 PM
រង្វាស់តាមដានសំខាន់ៗ ដែលម្ចាស់អាជីវកម្មគួរតែកត់សម្គាល់៖

[English Below]

🚀 យើងអាចបង្ហាញថាអាជីវកម្មរបស់យើង កំពុងតែលូតលាស់តាមទម្រង់ជាច្រើន ក៏ប៉ុន្តែ អ្វីដែលវិនិយោគិនចង់បាន គឺជារង្វាស់តាមដានច្បាស់លាស់មួយ ដែលអាចបង្ហាញការរីកចម្រើនលើអាជីវកម្មរបស់អ្នក តាំងពីថ្ងៃចាប់ផ្ដើមដំបូង រហូតដល់បច្ចុប្បន្ន។ ខាងក្រោមនេះ គឺជារង្វាស់តាមដានសំខាន់ៗ ដែលម្ចាស់អាជីវកម្មគួរតែកត់សម្គាល់៖

💯 កំណើនអតិថិជន៖ នេះជារង្វាស់សំខាន់សម្រាប់បង្ហាញពីចំនួនអតិថិជនថ្មី ដែលអាជីវកម្មរបស់អ្នកបានទាក់ទាញក្នុងរយៈពេលមួយ។ អត្ថប្រយោជន៍នៃរង្វាស់នេះគឺជួយឱ្យអ្នកបានយល់ពីរបៀបទាក់ទាញអតិថិជនថ្មី និងគ្រប់គ្រងថវិកាប្រកបដោយប្រសិទ្ធភាព។

💯 កំណើនប្រាក់ចំណូលជាខែ ឬឆ្នាំ៖ នេះជារង្វាស់សំខាន់សម្រាប់វាស់ថា ប្រាក់ចំណូលរបស់អាជីវកម្មកំពុងតែឡើង ឬថយចុះ។ អត្ថប្រយោជន៍នៃរង្វាស់នេះគឺ ជួយឱ្យអ្នកបានយល់ពីរបៀបអាជីវកម្មបង្កើនប្រាក់ចំណូល និងគ្រប់គ្រងការលូតលាស់សម្រាប់អនាគត។

💯 កំណើនទីផ្សារ៖ ជារង្វាស់សម្រាប់បង្ហាញចំនួនចំណែកទីផ្សារដែលអាជីវកម្មរបស់អ្នកកំពុងទទួលបាន នៅក្នុងទីផ្សារដែលអ្នកប្រកួតប្រជែង។ អត្ថប្រយោជន៍នៃរង្វាស់នេះគឺ ជួយអ្នកឱ្យយល់ពីរបៀបដែលអាជីវកម្មរបស់អ្នកអាចប្រកួតប្រជែង និងរីកចម្រើននៅក្នុងទីផ្សារ។

__________

🚀 We can show that our business is growing in many ways, but what investors want is a clear metric of how your business has grown from day one to the present. Here are some key metrics that business owners should look at:

💯 Customer Acquisition: This is a key measure of how many new customers your business has attracted over a period. The benefit of this metric is that it helps you understand how to effectively attract new customers and manage your budget effectively.

💯 Monthly or Yearly Revenue Growth: This is a key measure of whether your business’s revenue is increasing or decreasing. The benefit of this metric is that it helps you understand how your business can increase revenue and manage growth for the future.

💯 Market Growth: This is a measure of how much market share your business is gaining in the markets you compete in. The benefit of this metric is that it helps you understand how your business can compete and grow in the market. 

🌐 បណ្តាញប្រព័ន្ធផ្សព្វផ្សាយសង្គម/ Social Media Networks: https://edf.gov.kh/social-media