អត្ថបទ
បណ្តុះ ឬបង្កើនសហគ្រិនភាព៖ មូលនិធិអភិវឌ្ឍន៍សហគ្រិនភាពចែករំលែកបទពិសោធន៍ ក៏ដូចជាទទួលយកនូវគំនិតច្នៃប្រឌិត ដើម្បីបង្កើតនូវអ្វីដែលថ្មីជាប្រយោជន៍ក្នុងសង្កមជាតិ និងតម្រូវការតាមរយៈនវានុវត្តន៍។
08-08-2025 03:39 PM
តើអ្វីទៅជាការផ្តល់ហិរញ្ញប្បទានតាមរយៈភាគហ៊ុន?

[English Below] 

🏛️ តើអ្វីទៅជាការផ្តល់ហិរញ្ញប្បទានតាមរយៈភាគហ៊ុន? ការផ្តល់ហិរញ្ញប្បទានតាមរយៈភាគហ៊ុន គឺជាវិធីដែលធុរកិច្ចថ្មី ឬម្ចាស់អាជីវកម្មបង្កើនប្រាក់ដើមទុនបន្ថែម ដោយការលក់ភាគហ៊ុនឱ្យវិនិយោគិន។ វិធីនេះគឺជាជម្រើសដ៏ល្អមួយ ចៀសចេញពីការខ្ចីប្រាក់ធនាគារ ដែលអាចមានអត្រាការប្រាក់ខ្ពស់។ យ៉ាងណាមិញ វិនិយោគិននឹងទទួលបានកម្មសិទ្ធិលើអាជីវកម្ម ក្នុងទម្រង់ជាសមាជិកក្រុមប្រឹក្សាភិបាល ឬជាអ្នកប្រឹក្សាយោបល់។ ការផ្តល់ហិរញ្ញប្បទានតាមរយៈភាគហ៊ុន ក៏ជាជម្រើសដ៏ល្អមួយផងដែរ ដោយសារតែម្ចាស់អាជីវកម្មមិនចាំបាច់សងប្រាក់វិញ ថែមទាំងទទួលបានដៃគូបង្កើនជំនាញ និងពង្រីកអាជីវកម្មបានលឿន។

_________________

🏛️ What is Equity Financing? Equity financing is a way for startups or business owners to raise additional capital by selling shares to investors. This is a great option to avoid borrowing from the banks, which can be result in high interest rates. However, the investor will eventually take ownership of the business in the form of board members or advisors. Equity financing is also a good option because the business owner does not have to repay back the funds, and they also gain partners to increase their skills and grow the business quickly. 

🌐 បណ្តាញប្រព័ន្ធផ្សព្វផ្សាយសង្គម/ Social media networks: https://edf.gov.kh/social-media