អត្ថបទ
បណ្តុះ ឬបង្កើនសហគ្រិនភាព៖ មូលនិធិអភិវឌ្ឍន៍សហគ្រិនភាពចែករំលែកបទពិសោធន៍ ក៏ដូចជាទទួលយកនូវគំនិតច្នៃប្រឌិត ដើម្បីបង្កើតនូវអ្វីដែលថ្មីជាប្រយោជន៍ក្នុងសង្កមជាតិ និងតម្រូវការតាមរយៈនវានុវត្តន៍។
08-08-2025 03:46 PM
តើការវាយតម្លៃអាជីវកម្មជាអ្វី?

[English Below]

📊 ការវាយតម្លៃអាជីវកម្ម គឺជាជំហានដំបូងដ៏សំខាន់ក្នុងការសម្រេចចិត្តវិនិយោគ។ ការវាយតម្លៃអាជីវកម្មជួយវិនិយោគិនឱ្យយល់ពីតម្លៃពិតនៃក្រុមហ៊ុន ឬអាជីវកម្ម មិនមែនត្រឹមតែតម្លៃទីផ្សារប៉ុណ្ណោះទេ ប៉ុន្តែជាតម្លៃដែលគាំទ្រដល់ការរកចំណូលនាពេលអនាគត។ ការវាយតម្លៃអាជីវកម្ម អាចធ្វើឡើងដោយផ្អែកទៅលើចំណូល, ការលូតលាស់នៃអាជីវកម្ម, ឬទ្រព្យសម្បត្តិរបស់អាជីវកម្ម។ អាជីវកម្មខ្លះអាចធ្វើការវាយតម្លៃបានយ៉ាងងាយ ផ្អែកលើទិន្នន័យដែលមានស្រាប់ច្បាស់លាស់ ខណៈអាជីវកម្មថ្មីអាចធ្វើការវាយតម្លៃ ដោយផ្អែកលើសក្តានុពល និងការប៉ាន់ប្រមាណ។

______________

📊 Business valuation is an important first step in making an investment decision. Business valuation helps investors understand the true value of a company or business, not just its market value, but the value that supports future earnings. Business valuation can be based on revenue, business growth, or the assets of the business. Some businesses can be easily valued based on solid data, while new businesses can be valued based on potential and projections.

🌐 បណ្តាញប្រព័ន្ធផ្សព្វផ្សាយសង្គម/ Social media networks: https://edf.gov.kh/social-media